កូន​ផ្តាសាយក្នុងខែនេះ! ប៉ាម៉ាក់អោយគេញាំរបស់ទាំង៣នេះ

ជំងឺផ្តាសាយ អាចជាជំងឺដែលកើតលើក្មេងជាញឹកញាប់ក៏ថាបាន ទោះបីមិនមែនជាជំងឺធ្ងន់ធ្ងរ ប៉ុន្តែត្រូវយកចិត្តទុកដាក់ក្នុងការថែទាំ និងព្យាបាលបន្តិចនៅពេលផ្តាសាយ ក្មេងតែងញ៉ាំអាហារបានតិច ធ្វើឱ្យល្ហិតល្ហៃ។ ការព្យាបាលជំងឺផ្តាសាយដែលល្អបំផុត គឺឱ្យកូនសម្រាកឱ្យច្រើន ញ៉ាំអាហារដែលមានប្រយោជន៍ចំពោះរាងកាយឱ្យគ្រប់គ្រាន់។ អាហារសម្រាប់កូនកើតផ្តាសាយ គឺ…

ផឹកទឹកឱ្យច្រើន ៖ គួរជាទឹកក្តៅឧណ្ហៗ អាចជួយបន្ធូរអាការស្ទះប្រព័ន្ធដង្ហើម ជួយឱ្យត្រជាក់ក ហើយការស្រូបចំហាយចូលតាមច្រមុះ ទៅជួយធ្វើឱ្យអាការតឹងច្រមុះថយចុះ អាចជាទឹកក្រូចឆ្មារ ទឹកផ្លែឈើក្តៅឧណ្ហៗក៏បាន។ ពុំគួរផឹកទឹកត្រជាក់ទេ ព្រោះធាតុត្រជាក់នឹងធ្វើឱ្យប្រព័ន្ធការពាររបស់រាងកាយថយចុះ។

ស៊ុបមាន់ ៖ អាហារដែលបន្ធូរជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើមបានមួយទៀត គឺស៊ុបមាន់ មិនមែនស៊ុបមាន់ចម្រាញ់តម្លៃថ្លៃ ដែលដាក់លក់នៅតាមទីផ្សារឡើយ តែជាស៊ុបមាន់ធម្មតា ដែលអាចចម្អិនដោយខ្លួនឯងបាន។

ក្នុងស៊ុបមាន់ មានអាស៊ីដអាមីណូមួយប្រភេទ ដែលមានតួនាទីស្រដៀងថ្នាំ ជួយក្នុងការព្យាបាលអាការឆ្លងមេរោគក្នុងប្រព័ន្ធផ្លូវដង្ហើម អាចបន្ថយអាការក្អក និងឈឺ ដើមទ្រូងពីជំងឺផ្តាសាយបាន។  ចំពោះក្មេងធំបន្តិច អាចថែមខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំល្អិត និងម្រេចចូលក្នុងស៊ុប ព្រោះមានគុណសម្បត្តិក្នុងការបន្ថយអាការផ្តាសាយបាន។

ចំពោះក្មេងធំបន្តិច អាចថែមខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំល្អិត និងម្រេចចូលក្នុងស៊ុប ព្រោះមានគុណសម្បត្តិក្នុងការបន្ថយអាការផ្តាសាយបាន។

ទឹកសណ្តែកសៀង ទឹកផ្លែឈើ ៖ ក្មេងដែលកើតផ្តាសាយតែងធុញទ្រាន់អាហារ។ ដូច្នេះ ក្រៅពីស៊ុប គួរឱ្យកូនផឹកទឹកសណ្តែក ទឹកសម្ល ទឹកផ្លែឈើឱ្យច្រើន ដើម្បីកុំឱ្យសម្បោរខាប់ស្អិត  និងជួយឱ្យក្មេងស្រស់ស្រាយបាន”

Leave A Reply

Your email address will not be published.

Click to Hide Advanced Floating Content