ម៉ាក់ៗ​ធាត់​អាចនឹង​ប៉ះពាល់​​ដល់​សុខភាព​អូនអត់?

យោង​តាម​អ្នកជំនាញ​បាន​ព្រមាន​ថា ទារក​ដែល​កើត​ពី​ម្ដាយ​ធាត់​នឹង​ប្រឈម​ទៅ​នឹង​ការ​ប៉ះពាល់​ប្រព័ន្ធ​ខួរក្បាល ដាច់​សរសៃឈាម​ខួរក្បាល គាំងបេះដូង ឬ​ជំងឺហឺត​នៅ​ពេល​ពួក​គេ​ពេញវ័យ ។

តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ក្មេង​ស្ថិត​នៅ​វ័យ​ជំទង់​នឹង​កើនឡើង​ទម្ងន់ ប្រសិនបើ​ឪពុក​ម្តាយ​របស់​ពួក​គេ​លើស​ទម្ងន់​មុន​ពេល​ពួក​គេ​សម្រាលកូន ។ គ្រូពេទ្យ​ជា​ច្រើន​បាន​អះអាង​ថា វិធីសាស្ត្រ​ថ្មី​ត្រូវការ​លើកទឹកចិត្ត​ឪពុក​ម្តាយ​ក្នុង​ការ​រស់នៅ​តាម​របៀបការ​រស់នៅ​ល្អ​ចំពោះ​សុខភាព ។ ឥឡូវនេះ មាន​ភស្តុ​តាង​ជា​ច្រើន​ដែល​បង្ហាញ​ពី​ហានិភ័យ​នៃ​ភាពធាត់ និង​លក្ខខណ្ឌ​ដែល​ជាប់​ទាក់ទង​នឹង​បញ្ហា​នេះ​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង និង​ជំងឺមហារីក​មួយ​ចំនួន ដែល​ជំងឺ​ទាំងនេះ​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ ។ លើស​ពី​នេះ នៅ​ពេល​ដែល​កុមា​រវិ​វ​ឌ្ឍ​ជា​មនុស្ស​ពេញវ័យ ពួក​គេ​អាច​បន្ត​ហានិភ័យ​នៃ​ភាពធាត់​នេះ​ទៅ​កូន​ៗ​របស់​ពួក​គេ ។

អ្នក​ស្រាវជ្រាវ​បាន​ព្រមាន​ថា មាន​មនុស្ស​វ័យក្មេង​ជា​ច្រើន ខណៈ​ពួក​គេ​មើល​ពី​ក្រៅ​មាន​សុខភាព​ល្អ តែ​តាម​ការ​ពិត​សុខភាព​របស់​ពួក​គេ​កំពុង​ប្រថុយប្រថាន​នឹង​ជំងឺ​ធាត់ រួម​ទាំង​ជំងឺ​រ៉ាំរ៉ៃ​ដទៃ​ទៀត ទំនងជា​ចម្លង​ហានិភ័យ​ទាំងនេះ​ទៅ​កូន​របស់​ពួក​គេ​ថែម​ទៀត​ផង ៕

Comments are closed.

Click to Hide Advanced Floating Content