បើ​អ្នក​ជា​មនុស្ស​ឆា្លត​វៃ​ ត្រូវ​អរគុណ​ដល់​អ្នក​ម្ដាយ

ក្រុងញូវយ៉ក: បើ​អ្នក​បាន​ចូល​រៀន​សាកល​វិទ្យា​ល័យ​ល្អ រៀន​ចេះ​ចាំ ប្រឡង​ជាប់​គ្រប់​កម្រិត និង​យល់​ថា​ ខ្លួន​ឯង​ជា​មនុស្ស​ពូកែ ចូរ​លើក​ទូរស័ព្ទ​ឡើង​រួចខល​អរគុណ​អ្នក​ម្ដាយ​របស់​អ្នក​ភ្លាម។

ការ​សិក្សា​ថ្មី​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិ​បត្រ Psychology Spot បង្ហាញថា ហ្សែន​បញ្ញា​ឆ្លង​កាត់​ពី​ម្ដាយ​ទៅ​កូន មិន​មែន​ទាំងពីរ​នាក់​​ឪពុក​ម្ដាយ​ ដូចការ​សិក្សា​កន្លង​មក​ធ្លាប់​ជឿ​ឡើយ។

អ្នកអាច​ស្វែង​យល់ថា ស្ដ្រី​ផ្ទុក​ក្រូម៉ូ​សូម​ X និង​បុរស​ផ្ទុក​ក្រូម៉ូ​សូម X និង Y។ ហ្ស៊ែន​បញ្ញា​ស្ថិត​នៅ​ក្នុង​ក្រូ​ម៉ូសូម X ដូច្នេះ​អ្នក​ប្រាក​ដជា​ទទួល​បាន​នូវថា​មពល​ខួរ​ក្បាល​ពី​ម្ដាយ​របស់​អ្នក​ហើយ។

ប៉ុន្ដែវា​ដំណើរ​ការ​ទាំង​ពីរ​។ មាន​ហ្ស៊ែន​ដទៃ​ទៀត​ដែល​ដំណើរការ​ បើ​ពួកវា​ឆ្លង​កាត់​ឪពុក​។ មាន​ភ័ស្ដុ​តាង​បញ្ជាក់​ទៀត គឺ​កាល​ពីឆ្នាំ ១៩៩៤ ក្រុម​ប្រឹក្សា​ស្រាវ​ជ្រាវ​សង្គម​វេជ្ជ​សាស្ដ្រ និង​មជ្ឈម​ណ្ឌល​វិទ្យា​ស្ថាន​សុខភាព​សាធារ​ណៈ បាន​សិក្សា​លើ​ម្ដាយ និង​បាន​សម្ភាស​ក្មេង​ជំទង់ ១២៦៨៦ នាក់​ អាយុ​ចន្លោះ​ពី ១៤ ទៅ ២២ ឆ្នាំ​ ដោយ​ផ្តោត​សំខាន់​លើការ​អប់រំ ពិន្ទុ​ឆ្លាត​វៃ IQ ជាតិ​សាសន៍ និង​វណ្ណៈ​។

លទ្ធ​ផល​បង្ហាញ​ថា ប្រភព​ចម្បង​នៃ​បញ្ញា​គឺជា កម្រិត IQ ពី​ម្ដាយ​របស់​ពួកគេ។

លទ្ធ​ផល​ពីការ​សិក្សា​បាន​សន្និដ្ឋាន​ថា បើ​អ្នក​ជាស្ដ្រី​ និង​ចង់​បាន​កូន​ឆ្លាត​ អ្នក​មិន​ចាំបាច់​ត្រូវមាន​កូន​ជាមួយ​បុរស​រៀន​សាកល​វិទ្យា​ល័យ​ហាវើដ​ដ៏ល្បី​នោះ​ឡើយ។ កូន​ឆ្លាត ឬ​មិនឆ្លាត​អាស្រ័យ​លើ​ខ្លួន​អ្នក​ផ្ទាល់៕

Comments are closed.

Click to Hide Advanced Floating Content