ពិត​ទេ ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ស៊ុតមាន់​រាល់ថ្ងៃ អាចជួយ​ឲ្យ​កូន​កើតមក​ឆ្លាត?

ជាការ​ពិតណាស់ ស៊ុតមាន់ ត្រូវបាន​គេ​ចាត់ទុកជា​អាហារ​ដែលមាន​រសជាតិ​ឆ្ងាញ់ និង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព។ រហូត​មនុស្ស​មួយចំនួន​គិតថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ញ៉ាំ​វា​មួយថ្ងៃ​មួយគ្រា​ប់ អាចធ្វើ​ឲ្យ​ទារក​កើតមក​មាន​ភាព​ឆ្លា​ត់​វៃ តើ​នេះ​ជាការ​ពិត​ឬទេ?

បើ​យោងតាម​អ្នកជំនាញ​បាន​ពន្យល់ថា ស៊ុតមាន់ មាន​ផ្ទុក​សារធាតុចិញ្ចឹម​ជាច្រើន​ដូចជា អូ​ម​ហ្គា៣ ស័ង្កសី អាស៊ីត folate និង choline ដែល​ត្រូវបាន​គេ​រកឃើញថា អាចជួយ​ជំរុញ​ឲ្យ​កុមារ​មានការ​ចង់ចាំ​បានល្អ។

អ្នកជំនាញ​បាន​បន្ថែមទៀតថា ការ​ញ៉ាំ​ស៊ុតមាន់ ជា​រៀងរាល់ថ្ងៃ​ពេល​មាន​ផ្ទៃពោះ​អាចធ្វើ​ឲ្យ​កូន​កើតមក​មាន​ភាព​ឆ្លាត​វៃ មិនមែនជា​គំនិត​ត្រឹមត្រូវ​ឡើយ។ ប៉ុន្តែ​ស៊ុតមាន់ មាន​ផ្ទុក​ប្រូតេអ៊ីន​ជាច្រើន ដែល​អាចជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​នៃ​ទារក​ក្នុង​ផ្ទៃ ដូច្នេះ​ការ​ញ៉ាំ​ស៊ុតមាន់ ក្នុង​បរិមាណ​គ្រប់គ្រាន់ ពិត​ជាមាន​អត្ថប្រយោជន៍​ខ្លាំង​បំផុត។

ភាព​អស្ចារ្យ​ជាង​នេះ​ការ​ញ៉ាំ​ស៊ុតមាន់ រាល់ថ្ងៃ គឺ​អាចជួយ​បំពេញបន្ថែម​បរិមាណ​វីតាមីន​D ដែល​អាចជួយ​ឲ្យ​ស្ត្រី​រួចផុត​ពិ​ហានិភ័យ​នៃ​ជំងឺ​ក្រឡាភ្លើង ទឹកនោមផ្អែម និង​ជំងឺ​ដង្ហើម ដែល​អាច​ឆ្លង​ទៅកាន់​ទារក​ទើបនឹង​កើត។

យក​ល្អ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ញ៉ាំ​ស៊ុត​មាន់ស្ងោរ​មួយថ្ងៃ ១ទៅ២គ្រាប់ ដើម្បី​រក្សា​ជាតិ​ខ្លាញ់​ឆ្អែត​នៅក្នុង​រាងកាយ ក៏ប៉ុន្តែ​សម្រាប់​អ្នក​ដែលមាន​កូ​លេ​ស្តេ​រ៉ុល​ខ្ពស់ កុំ​ញ៉ាំ​ស៊ុត​ក្រហម​ឲ្យ​សោះ៕

Comments are closed.

Click to Hide Advanced Floating Content