ផលប្រយោជន៍សុខភាពទាំង ៤ របស់ទឹកឃ្មុំ

១. មានប្រយោជន៍ក្នុងការគ្រប់គ្រងទម្ងន់
តើអ្នកដឹងទេថា ទឹកឃ្មុំអាចជួយក្នុងការបញ្ឈប់ការលើសទម្ងន់? ការជំនួសស្ករជាមួយទឹកឃ្មុំនឹងរារាំងអ្នកពីការឡើងទម្ងន់ ហើយកម្រិតជាតិស្ករ និងទ្រីគ្លីសេរីតនឹងថយចុះ។ ការសិក្សាមួយទៀតក៏បានរកឃើញផងដែរថា ទឹកឃ្មុំស្រស់មានសមត្ថភាពធ្វើអ័រម៉ូនដើម្បីទប់ស្កាត់ចំណង់អាហារដែលធ្វើឲ្យមានការឡើងទម្ងន់។ ទឹកឃ្មុំដុតខ្លាញ់រាងកាយ ទោះបីជាអ្នកកំពុងគេង។


២. ការពារជំងឺនានា
ទឹកឃ្មុំ ត្រូវបានផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាលនិងប្រភេទមួយចំនួននៃជំងឺមហារីក។ លើសពីនេះទៀត វាក៏ធ្វើឲក្យប្រសើរឡើងនូវសុខភាពភ្នែក និងបង្កើនការប្រឆាំងអុកស៊ីតកម្ម ប្រយុទ្ធប្រឆាំងនឹងជំងឺនានា។

៣. ព្យាបាលអាការៈក្អក
ទឹកឃ្មុំ អាចជាថ្នាំក្អកដ៏ល្អ ដែលជួយសម្រាលការលំបាកនៃបំពង់ករបស់អ្នក ព្រមទាំងការពារការក្អក។ ការសិក្សាមួយទៀតបានបង្ហាញថា ប្រសិទ្ធភាពនៃទឹកឃ្មុំក្នុងការព្យាបាលការក្អក គឺល្អប្រសើរជាងថ្នាំក្អកធម្មតា។ វាជួយកាត់បន្ថយរោគសញ្ញាក្អក និងជួយឲ្យអ្នកគេងលក់ស្រួលនៅពេលយប់។

៤. អាចព្យាបាលរបួសបាន
ទឹកឃ្មុំ គឺជាអង់ទីប៊ីយូទិកធម្មជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងផ្សិតដែលធ្វើឲ្យទឹកឃ្មុំមានសុខភាពល្អ សម្រាប់ព្យាបាលរបួស និងការរលាក៕

Comments are closed.

Click to Hide Advanced Floating Content