តើអ្នកធ្លាប់ដឹងអ្វីខ្លះអំពីជំងឺមហារីកមាត់ស្បូនហើយឬនៅ?

ជំងឺមហារីកមាត់ស្បូនចាប់ផ្តើមនៅក្នុងផ្នែកខាងក្រោមនៃស្បូនរបស់ស្រ្តី។ ករណីភាគច្រើនបង្កឡើងដោយវីរុសបង្កមហារីកមាត់ស្បូន HPV (Human Papillomavirus) ដែលឆ្លងតាមរយៈការរួមភេទ។ 

យ៉ាងណាមិញ វាគឺជាជំងឺមហារីកដែលងាយស្រួលក្នុងការបង្ការបំផុត តាមរយៈការពិនិត្យរក និងចាក់វ៉ាក់សាំង។ វាក៏ជាជំងឺដែលអាចព្យាបាលជាដែរនៅពេលត្រូវបានរកឃើញ និងព្យាបាលទាន់ពេលវេលា។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗដើម្បីជួយបង្ការជំងឺមហារីកមាត់ស្បូន៖

  • បើសិនជាអ្នកមានអាយុ ២៦ឆ្នាំចុះ ចូរស្វែងរកការចាក់វ៉ាក់សាំង HPV ឲ្យហើយ
  • ចូរធ្វើតេស្ត Pap ជាទៀងទាត់ ព្រោះវាអាចជួយឲ្យគ្រូពេទ្យរកឃើញ និងព្យាបាលលើកោសិកាដែលកំពុងតែប្រែប្រួលមុនពេលវាក្លាយទៅជាមហារីក
  • កាត់បន្ថយការរួមភេទជាមួយដៃគូ៕

Comments are closed.

Click to Hide Advanced Floating Content