មើលទូរស័ព្ទច្រើន ធ្វើបែបណាទើបមិនខូចភ្នែកខ្លាំង?

ខាងក្រោមនេះ  នឹងបង្ហាញអ្នកពីវិធីក្នុងការការពារភ្នែករបស់អ្នក។ តើមានអ្វីខ្លះទៅ?

  1. អ្នកត្រូវសម្លឹងមើលរុក្ខជាតិបៃតងឲ្យបានច្រើន ដោយសម្លឹងមិនដាក់ភ្នែកនៅម៉ោង៦ព្រឹកដែលជាម៉ោងល្អបំផុត។ វាអាចជួយការពារភ្នែកអ្នកឲ្យភ្លឺបានយូរ មិនងាយខូចឡើយ។
  2. អ្នកត្រូវតែបរិភោគអាហារដែលមានពណ៌លឿងឲ្យបានច្រើនដូចជា ល្ហុង ការ៉ុតជាដើម ព្រោះបន្លែទាំងនេះ អាចជួយការពារភ្នែករបស់អ្នកបានល្អខ្លាំងណាស់។
  3. កុំសំលឹងមើលទូរស័ព្ទយូរពេក មានន័យថាមិនត្រូវលេងទូរស័ព្ទយូរទេ វាប៉ះពាល់ដល់ភ្នែកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកំណត់ពេលក្នុងការមើលទូរស័ព្ទ ទើបអាចកាត់បន្ថយគ្រោះថ្នាក់បាន។
  4. កុំព្យូទ័រក៏ជារបស់ដែលធ្វើឲ្យខូចភ្នែកដែរ។ ដូចនេះអ្នកគួរតែកាត់បន្ថយការលេងgameតាមកុំព្យូទ័រ ដើម្បីការពារភ្នែកអ្នកបានល្អ។
  5. អ្នកមិនត្រូវមើលទូរស័ព្ទនៅកន្លែងងងឹត បើចង់លេងនៅពេលយប់ត្រូវតែបើកភ្លើងបន្ទប់ឲ្យភ្លឺ ដើម្បីកុំឲ្យភ្នែកអ្នកងាយខូច។ ដូចនេះ អ្នកគួរតែធ្វើបែបនេះ ដើម្បីការពារសុខភាពភ្នែករបស់អ្នកបានល្អ៕

Comments are closed.

Click to Hide Advanced Floating Content