ស្វែងយល់ពីអត្ថប្រយោជន៍របស់ទឹកគោ Gold Milk ថ្មីទើបចូលទីផ្សារស្រុកយើង!

សូមស្វាគមន៍វត្តមានទឹកគោ Gold Milk ដែលទើបមកដល់ទីផ្សារស្រុកយើង ថែមទាំងមានលក់តែនៅក្នុងហាង បេប៊ីអោតឡេត (Baby Outlet) តែប៉ុណ្ណោះ។ Gold Milk បានពាំនាំអត្ថប្រយោជន៍របស់ទឹកដោះគោពិសេសៗជាច្រើនខុសពីទឹកដោះគោដទៃ ដែលយកមកពីសត្វគោ ដោយគេចិញ្ចឹមនៅលើកោះ Guernsey ក្នុងចក្រភពអង់គ្លេស ជិតឆ្នេរប្រទេសបារាំង ទើបពួកគេហៅគោទាំងនោះថា គោ​ Guernsey ។ អ្នកបង្កាត់ពូជគោ Guernsey តែងតែចាត់ទុកទឹកដោះគោនេះ ថាមានភាពពិសេសដែលទឹកដោះដទៃទៀតមិនមាន។ ការស្រាវជ្រាវធ្វើឲ្យពួកគេគាត់កាន់តែយល់ពីតម្លៃរបស់ទឹកដោះគោនេះច្រើនឡើងៗ។​ វាត្រូវបានគេស្គាល់យ៉ាងច្បាស់ពីគុណភាពនៃទឹកដោះគោនេះ មានកំរិតខ្ពស់ជាងទឹកដោះគោផ្សេងទៀត។ ទឹកដោះគោនេះមានផ្ទុកជាតិប្រូតេអ៊ីន ចំនួន 12%, ក្រែមចំនួន 30%, វីតាមីន D ចំនួន 33%, វីតាមីន A ចំនួន 25% និង 15% ជាតិកាល់ស្យូមច្រើនជាងទឹកដោះគោដទៃ។

បន្ទាប់មកទៀត យើងនឹងណែនាំអ្នកទាំងអស់គ្នា ឲ្យបានស្គាល់ពីអត្ថប្រយោជន៍នៃទឹកដោះគោ Gold Milk នេះ ថាវាមានអត្ថប្រយោជន៍ដល់កម្រិតណា។

ប្រូតេអ៊ីន A2

សត្វគោ Guernsey ភាគច្រើនផលិតទឹកដោះដែលមានផ្ទុកជាតិប្រូតេអ៊ីន A2 (ប្រូតេអ៊ីន ដែលល្អជាងប្រូតេអ៊ីន A1 និងជីវជាតិស្រូបចូលបំប៉នសារពាង្គបានរហ័ស) ។

ការទទួលទានទឹកដោះគោដែលមានប្រូតេអ៊ីន A2 មិនប៉ះពាល់ដល់អ្នកមាន អាឡែកហ្សី ពោះវៀន ឬអ្នកមានរោគសញ្ញារលាកពោះវៀននោះទេ។ ទោះបីជាកុមារមានជម្ងឺកន្ទួលស្បែក,  គ្រុនក្តៅនិងក្អក ក៏អាចផឹកបានដែរ។ ការស្រាវជ្រាវអាប់ដេតចុងក្រោយ បានធ្វើឡើងនៅក្នុងប្រទេសអូស្រ្តាលី និងរកឃើញចំនុចពិសេសមួយបន្ថែមទៀត អំពីទឹកដោះគោនេះ បង្ហាញថាចំនួន 96 ភាគរយនៃទឹកដោះគោ Guernsey គឺជាប្រូតេអ៊ីន A2 ខណៈពេលដែលគោផ្សេងទៀតផលិតទឹកដោះគោប្រូតេអ៊ីន A1 ។

ដើមឡើយសត្វគោដែលគេចិញ្ចឹមយកទឹកដោះនោះ សុទ្ធតែមានផ្ទុកសារជាតិប្រូតេអ៊ីន A2 នៅក្នុងទឹកដោះរបស់ពួកគេ ប៉ុន្តែការបង្ខំយកចំនួនទឹកដោះលើសប្រមាណ បង្ខំឲ្យសត្វគោទាំងនោះ ផលិតបានត្រឹមប្រូតេអ៊ីន A1 ប៉ុណ្ណោះ ទើប Gold Milk គិតប្រយោជន៍រួមជាសំខាន់ និងបូមយកទឹកដោះគោ Guernsey តាមសម្រួល មិនបង្ខំនោះទេ គឺមានរដូវកាលដែលអាចបូមទឹកដោះបានល្អ ពោរពេញដោយប្រូតេអ៊ីន A2 គ្រប់គ្រាន់។

កាល់ស្យូម

មនុស្សភាគច្រើនដឹងថាជាតិកាល់ស្យូមគឺជាធាតុជំនួយដ៏សំខាន់នៅក្នុងឆ្អឹង និងធ្មេញដែលផ្តល់ឱ្យឆ្អឹងនូវភាពរឹងមាំជាងធម្មតា។ មានអ្នកដឹងតិចតួចណាស់ ថាសរីរាង្គសំខាន់ៗ និងមុខងាររបស់រាងកាយដូចជាបេះដូង និងការរំលាយអាហាររបស់អ្នកត្រូវការជាតិកាល់ស្យូមគ្រប់គ្រាន់ដើម្បីដំណើរការបានល្អបំផុត។ សារធាតុនេះក៏ជួយអោយសាច់ដុំដំណើរការល្អរួមទាំងការគ្រប់គ្រងការកន្ត្រាក់នៃបេះដូងជួយរំលាយកំណកឈាម និងជំនួយក្នុងការចម្លងឈាមនៃសរសៃប្រសាទបានប្រសើរផងដែរ។

Picture By Peter Frankland. 23-08-05 One of farmers Ray and Joc Watts cows. Scenic. REF: 0236529.jpg PIC OF MONTH

វីតាមីន D

រាងកាយត្រូវការវីតាមីន D ដើម្បីជួយវាឱ្យស្រូបយកជាតិកាល់ស្យូមប្រកបដោយប្រសិទ្ធភាពនិងទាញផលប្រយោជន៍ពីអត្ថប្រយោជន៍របស់វា។ ជាមួយនឹងកាល់ស្យូម និងវីតាមីន D ត្រូវបានរកឃើញដោយធម្មជាតិនៅក្នុងទឹកដោះគោ Guernsey ក្នុងកម្រិតខ្ពស់ជាងទឹកដោះគោផ្សេងៗផងដែរ។

អូមេហ្គា -3

ទោះបីសារធាតុខ្លាញ់នេះ ត្រូវបានគេទទួលស្គាល់ថាមានសារៈសំខាន់សម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍អស់ជាច្រើនទសវត្សមកនេះពិតមែន តែវាទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះដែលខ្លាញ់អូមេហ្គា 3 ទទួលបានការយកចិត្តទុកដាក់ច្រើន។

ផលប្រយោជន៍ដែលបានមកពីអូមេហ្គា 3 រួមមានការជួយបង្កើនចរន្តឈាមកាត់បន្ថយសម្ពាធឈាម,​ បន្ថយកម្រិតខ្លាញ់ក្នុងឈាម និងអាចបន្ថយហានិភ័យនៃការគាំងបេះដូង និងធ្វើឱ្យជំងឺរលាកសន្លាក់រ៉ាំរ៉ៃប្រែជាធូរស្រាលជាងមុន។ ការសិក្សាជាច្រើនក៏បានរាយការណ៍ពីអត្ថប្រយោជន៍របស់អូមេហ្គា 3 នេះប្រឆាំងនឹងជំងឺមហារីកផងដែរ។

Beta-Carotene

Beta-carotene ត្រូវបានគេស្គាល់ថាជាអង់ទីអុកស៊ីដង់និងបង្កើនភាពស៊ាំជាមួយនឹងប្រូតេអ៊ីនប្រឆាំងនឹងភាពចាស់។ អត្ថប្រយោជន៍ជាច្រើនដែលត្រូវបានគេសន្មតថា beta-carotene គឺជួយការពារសុខភាពភ្នែក, ជួយការពារជំងឺស្បែក និងជំនួយក្នុងការពង្រឹងឆ្អឹង និងធ្មេញ។

ថ្មីៗនេះការស្រាវជ្រាវបានបង្ហាញថា beta-carotene អាចជួយការពារប្រឆាំងនឹងជំងឺបេះដូងនិងអាចបន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនបានផងដែរ។ មូលនិធិជំងឺមហារីករបស់អាមេរិក Inc បានបោះពុម្ពផ្សាយព័ត៌មានដែលបញ្ជាក់ថារបបអាហារដែលសំបូរទៅដោយអាហារដែលមានវីតាមីន A, វីតាមីន C និង beta carotene អាចបន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនពិតមែន។ ការរកឃើញនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការសិក្សាស្រដៀងគ្នាជាច្រើន ដូច្នេះយើងអាចរកសារធាតុទាំងនេះនៅក្នុងទឹកដោះគោ Gold Milk ។

សូមបញ្ជាក់ម្តងទៀតផងដែរថា ទឹកដោះគោ Gold Milk នេះ ជាទឹកដោះរបស់សត្វគោនៅលើកោះ Guernsey ដែលពោរពេញដោយប្រូតេអ៊ីន A2, កាល់ស្យូម, អូមេហ្គា 3, សារធាតុ Beta-Carotene និងសារជាតិមានប្រយោជន៍ដល់សុខភាពមួយចំនួនទៀត ហើយអ្នកអាចរកទិញ ទឹកដោះគោ Gold Milk នេះ នៅហាង បេប៊ីអោតឡេត តែប៉ុណ្ណោះ។

Comments are closed.

Click to Hide Advanced Floating Content