របៀប​ធ្វើ​បបរ​គ្រប់គ្រឿង ដើម្បី​ឲ្យ​កូន​មាន​ភាព​ឆ្លាត​វៃ

ការ​ឲ្យ​កូន​ញ៉ាំ​បបរគ្រឿង​ធម្មតា ឬ​អាហារ​ដដែល ធ្វើ​ឲ្យ​ពួកគេ​មាន​ភាព​ធុញទ្រាន់​មិន​ចង់​ញ៉ាំ​ឡើយ ហើយ​អ្នក​ច្បាស់​ជា​ពិបាក​ក្នុងការ​តាម​បញ្ចុក​ថែមទៀត។ ដូច្នេះ តើ​អ្នក​ចង់​ឲ្យ​កូន​ញ៉ាំ​បាន​ច្រើន មាន​សុខ​ភាពល្អ ហើយ​ឆ្លាត​មែន​ទេ? មិនបាច់​ពិបាក​ទៀតឡើយ ថ្ងៃនេះ BabyAndMom នឹង​បង្ហាញ​ពី​របៀប​ផ្សំ​បបរ​គ្រប់គ្រឿង ដើម្បី​ឲ្យ​កូន​របស់​អ្នក​ញ៉ាំ​បាន​ច្រើន និង​មាន​ភាព​ឆ្លាត​វៃ។

គ្រឿងផ្សំ​ទី១៖

អង្ករ​ធម្មជាតិ​មួយ​ក្តាប់

ពងមាន់​មួយគ្រា​ប់

សាច់ជ្រូក​ចិ​ញ្ជ្រាំ​កន្លះ​ខាំ

ស្នូលពោត ៤ទៅ៥

ស្ពៃក្តោប​ពណ៌​ស្វាយ មួយ​ជ្រុង​តូច

ស្ពៃក្រញាញ់​មួយ​ដើម

ប៉េងប៉ោះតូចៗប៉ុណ្ណោះ​មេដៃ ៤ទៅ៥ផ្លែ

ផ្តា​ខាត់ណា​ពណ៌​ខៀវ​មួយ​ជ្រុង​តូច

គ្រឿងផ្សំ​ទី២៖

ល្ពៅ​មួយ​ជ្រុង​តូច

សណ្តែកបារាំង ៤ទៅ៥គួរ

សាច់មាន់​កន្លះ​ខាំ

ននោង ពីរ​កង់ខ្លីៗ

ប៉េង​បោះ​តូច​មួយ​ផ្លែ

គ្រឿងផ្សំ​ទី៣៖

ការ៉ុត​មួយ​កង់​តូច

សាឡាដ​ពីរ​ពី​ធាង

ដំឡូងបារាំង​មួយ​ចំហៀង​មើម

សាច់ជ្រូក​កន្លះ​ខាំ

ជី​វ៉ាន់ស៊ុយ ពីរ​ពី​ទង

របៀប​ធ្វើ​បបរ

១.យក​អង្ក​ធម្មជាតិ ហើយ​ទន់ មួយ​ក្តាប់ មក​លាង​ទឹក​ឲ្យ​ស្អាត​ល្អ។

២.ដាក់​គ្រឿងផ្សំ​ណាមួយ​ចូល​ទាំងអស់ ដាំ​ឲ្យ​ពុះ និង​រំងាស់ ៤៥នាទី រហូត​ទាល់តែ​អង្ករ​រីក។

៣.នៅពេល​បបរ​ឆ្អិន​ហើយ អ្នក​ត្រូវ​ដាក់ចុះ ហើយ​យក​បបរ​នេះ​ទៅ​កិន​ឲ្យ​ម៉ត់​មុននឹង​ឲ្យ​កូន​របស់​អ្នក​ទទួលទាន៕

ធាតុ​ផ្សំ​ទាំងអស់​នៅ​ខាងលើនេះ ពោរពេញ​ទៅដោយ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុចិញ្ចឹម​ចាំបាច់​ជាច្រើន​ដែល​រាងកាយ​ទារក​ត្រូវការ​ចាំបាច់ ដើម្បី​លូតលាស់ និង​ជួយ​បំប៉ន​ខួរក្បាល​ឲ្យ​មាន​ភាព​ឆ្លាត​វៃ៕

 

Leave A Reply

Your email address will not be published.

Click to Hide Advanced Floating Content